ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជា​ខាងក្នុង​ ​(​ដោយ​ការកំណត់​នូវ​ចិត្ត​ ​ប្រកបដោយ​រាគៈ​ជាដើម​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជា​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជា​ខាងក្នុង​ ​និង​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើតឡើង​(​១​)​ ​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ដែល​សូន្យ​ទៅ​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើតឡើង​(​២​)​ ​ទាំង​ធម៌​ដែល​សូន្យ​ទៅ​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពុំ​នោះ​សោត​ ​ស្មារតី​ ​(​ជា​គ្រឿង​កំណត់​នូវ​ចិត្ត​ ​ដែល​ប្រកបដោយ​រាគៈ​ជាដើម​)​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​ចិត្ត​មាន​មែន​ ​(​តែ​មិនមែន​សត្វ​ ​មិនមែន​បុគ្គល​ ​មិនមែន​ស្រី​ ​មិនមែន​ប្រុស​ ​ជាដើម​)​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​
​(​១​)​-​(​២​)​ ​ធម៌​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​និង​ធម៌​ដែល​សូន្យ​ទៅ​ ​មាន​សេចក្តី​ពន្យល់​ក្នុង​ធម្មា​នុបស្ស​នា​ ​ត្រង់​ខន្ធ​បព្វៈ​ខាងចុង​។​
ថយ | ទំព័រទី ២០២ | បន្ទាប់