ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​១​)​ ​ផង​ ​កាមច្ឆន្ទៈ​ ​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​តទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​(​២​)​ ​ផង​។​ ​ទោះ​ព្យាបាទ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ព្យាបាទ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​ ​របស់​អាត្មាអញ​ ​ទោះ​ព្យាបាទ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ព្យាបាទ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​។​ ​ទោះ​ព្យាបាទ​ ​ដែល​មិនទាន់​កើតឡើង​ហើយ​ ​កើតឡើង​បាន​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​៣​)​ ​ផង​ ​ការ​លះបង់​នូវ​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​
​(​១​)​ ​លះបង់​នូវ​កា​មច្ឆ​ន្ទ​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ ​ក្នុង​អសុភ​និមិត្ត​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​។​ ​ម្យ៉ាងទៀត​ថា​ ​លះបង់​ដោយ​ដោយ​ធម៌៦យ៉ាង​ ​គឺ​អសុភ​និមិត្ត​ឧគ្គ​ហៈ​ ​រៀន​នូវ​អសុភ​និមិត្ត១​ ​អសុភ​ភាវ​នា​នុយោ​គ​ ​ប្រកប​ព្យា​យា​មរឿយៗ​ ​ក្នុង​អសុភភាវនា១​ ​ឥន្ទ្រិយេ​សុ​ ​គុត្ត​ទ្វារ​តា​ ​ភាពជា​អ្នកមាន​ទ្វារ​គ្រប់គ្រង​ល្អ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ១​ ​ភោ​ជនេ​ ​មត្តញ្ញុតា​ ​ភាពជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន១​ ​កល្យាណមិត្ត​តា​ ​ភាពជា​អ្នក​សេពគប់​តែ​កល្យាណមិត្ត១​ ​សប្បាយ​កថា​ ​ពោល​ ​ឬ​ស្តាប់​នូវ​ពាក្យ​ដែល​ជាទី​សប្បាយ១​។​ ​(​២​)​ ​កាមច្ឆន្ទៈ​កើត​តទៅទៀត​មិនបាន​ ​ដោយ​អរហត្តមគ្គ​។​ ​(​៣​)​ ​ហេតុ​ដែល​ព្យាបាទ​កើត​ ​គឺ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​គ្មាន​ឧបាយ​នៃ​ប្រាជ្ញា​ ​ក្នុង​បដិឃ​និមិត្ត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់