ក៏ដឹងច្បាស់នូវហេតុនោះ(១) ផង ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ(២) ផង។ ថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ថីនមិទ្ធៈ មិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ(៣) ផង កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើង
(១) លះបង់នូវព្យាបាទ ដោយធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ក្នុងមេត្តាចេតោវិមុត្តិ។ ម្យ៉ាងទៀតថា លះបង់ដោយធម៌៦យ៉ាងគឺ មេត្តានិមិត្តឧគ្គហៈ រៀននូវមេត្តានិមិត្ត១ មេត្តាភាវនានុយោគ ប្រកបព្យាយាមរឿយៗ ក្នុងមេត្តាភាវនា១ កម្មស្សកតាបច្ចវេក្ខណៈ ពិចារណានូវភាព ដែលសត្វមានកម្ម ជារបស់ខ្លួន១ បដិសង្ខានពហុលតា ភាពជាអ្នកច្រើនដោយការពិចារណា១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។ (២) ព្យាបាទកើតតទៅទៀតមិនបាន ដោយអនាគាមិមគ្គ។ (៣) ហេតុដែលកើតថីនមិទ្ធៈ មាន ៥យ៉ាង គឺ អរតិ សេចក្តីមិនត្រេកអរ១ តន្ទិ ចំអៀក ឬទម្រន់១ វិជម្ភិតា មិទ្ធពត់ ឬអែនអន១ ភត្តសម្មទៈ ស្រវឹងក្នុងភត្ត១ ចេតោលីនត្តៈ ច្រអូសចិត្ត។ អដ្ឋកថា។