ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ(១) ផង ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ(២) ។ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ(៣) ផង ការលះបង់នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើង ដោយហេតុណា
(១) លះបង់ថីនមិទ្ធៈ ដោយព្យាយាម៣យ៉ាងគឺ អារព្ភធាតុ ព្យាយាមដែលប្រារព្ធឡើងជាដំបូង១ និក្កមធាតុ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ១ បរក្កមធាតុ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចកោសជ្ជៈ១។ ម្យ៉ាងទៀតថា លះបង់ដោយធម៌៦យ៉ាងគឺ អតិភោជនេនិមិត្តគ្គាហ កាន់យកនូវនិមិត្ត ក្នុងកិរិយាបរិភោគនូវភោជនកន្លងប្រមាណ១ ឥរិយាបថសម្បរិវត្តនតា ភាពនៃកិរិយាផ្លាស់ប្តូរឥរិយាបថ១ អាលោកសញ្ញាមនសិការ ធ្វើទុកក្នុងចិត្ត នូវភាពអលោកសញ្ញា១ អព្ភោកាសវាស នៅក្នុងឱកាសដែលស្រឡះ១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។ (២) ថីនមិទ្ធៈមិនកើតតទៅទៀតបាន ដោយអរហត្តមគ្គ។ (៣) ហេតុដែលឧទ្ធច្ចកុក្កុចៈកើត គឺធ្វើទុកក្នុងចិត្ត ដោយគ្មានឧបាយនៃប្រាជ្ញា ក្នុងធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត។ អដ្ឋកថា។