ឃើ​ញរឿយៗ​ដូច្នេះ​ថា​)​ ​រូប​ ​មាន​ប្រមាណ​(​១​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​កើតឡើង​នៃ​រូប​ ​មាន​ប្រមាណ​(​២​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​រលត់​ទៅ​នៃ​រូប​ ​មាន​ប្រមាណ​(​៣​)​ ​ប៉ុណ្ណេះ​ ​វេទនា​ ​មាន​ប្រមាណ​(​៤​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​កើតឡើង​នៃ​វេទនា​ ​មាន​ប្រមាណ​(​៥​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​រលត់​ទៅ​នៃ​វេទនា​ ​មាន​ប្រមាណ​(​៦​)​ ​ប៉ុណ្ណេះ​ ​សញ្ញា​ ​មាន​ប្រមាណ​(​៧​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​កើតឡើង​នៃ​សញ្ញា​ ​មាន​ប្រមាណ​(​៨​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​រលត់​ទៅ​នៃ​សញ្ញា​ ​មាន​ប្រមាណ​(​៩​)​ ​ប៉ុណ្ណេះ​ ​សង្ខារ​ទាំងឡាយ​ ​មាន​ប្រមាណ​(​១០​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​កើតឡើង​នៃ​សង្ខារ​ទាំងឡាយ​ ​មាន​ប្រមាណ​(​១១​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​រលត់​ទៅ​នៃ​សង្ខារ​ ​មាន​ប្រមាណ​(​១២​)​
​(​១​)​ ​រួប​មាន២៨​ ​គឺ​មហាភូតរូប៤​ ​ឧបា​ទាយ​រូប២៤​។​ ​វិសុទ្ធិមគ្គ​ ​ខន្ធ​និទ្ទេស​។​ ​(​២​)​ ​ធម៌​ជា​ដែន​កើត​រូប​ ​មាន៥គឺ​ ​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​អាហារ១​ ​និ​ព្វ​ត្តិ​លក្ខណៈ១​។​ ​(​៣​)​ ​ធម៌​ដែល​ជា​ដែន​រលត់​នៃ​រូប​ ​មាន៥យ៉ាងគឺ​ ​រលត់​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​អាហារ១​ ​បរិណាម​លក្ខណៈ១​។​ ​មគ្គា​មគ្គ​ញ្ញាណ​ទស្ស​វិសុទ្ធិ​និទ្ទេស​ ​ត្រង់​និយាយ​ពី​ឧទយ​ព្វ​យញ្ញា​ណ​ ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​ ​បញ្ញា​និទ្ទេស​។​ ​(​៤​)​ ​វេទនា​មាន៨៩​ ​ឬ១២១​។​ ​(​៥​)​ ​ធម៌​ជា​ដែន​កើត​វេទនា​ ​មាន៥គឺ​ ​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​ផស្សៈ១​ ​និ​ព្វ​ត្តិ​លក្ខណៈ១​។​ ​(​៦​)​ ​ធម៌​ជា​ដែន​រលត់​វេទនា​ ​មាន៥គឺ​ ​រលត់​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​ផស្សៈ១​ ​បរិណាម​លក្ខណៈ១​។​ ​(​៧​)​ ​សញ្ញា​មាន៨៩​ ​ឬ១២១​។​ ​(​៨​)​ ​ធម៌​ជា​ដែន​កើត​សញ្ញា​ ​មាន៥គឺ​ ​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​ផស្សៈ១​ ​និ​ព្វ​ត្តិ​លក្ខណៈ១​។​ ​(​៩​)​ ​ធម៌​ជា​ដែន​រលត់​សញ្ញា​ ​មាន៥គឺ​ ​រលត់​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​ផស្សៈ១​ ​បរិណាម​លក្ខណៈ១​។​ ​(​១០​)​ ​សង្ខារ​ ​មាន៥០​ ​សង្គ្រោះ​ក្នុង​ចេតសិក៥២​ ​លើកតែ​វេទនា​ចេតសិក​ ​និង​សញ្ញាចេតសិក​ចេញ​។​ ​(​១១​)​ ​ធម៌​ដែល​ជា​ដែន​កើតឡើង​នៃ​សង្ខារ​ ​មាន៥គឺ​ ​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​ផស្សៈ១​ ​និ​ព្វ​ត្តិ​លក្ខណៈ‌​។​ ​(​១២​)​ ​ធម៌​ជា​ដែន​រលត់​សង្ខារ​ ​មាន៥គឺ​ ​រលត់​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​ផស្សៈ១​ ​បរិណាម​លក្ខណៈ១​។​
ថយ | ទំព័រទី ២១០ | បន្ទាប់