ប៉ុណ្ណេះ វិញ្ញាណមានប្រមាណ(១) ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃវិញ្ញាណ មានប្រមាណ(២) ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ(៣) ។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង (ដោយការកំណត់នូវឧបាទានក្ខន្ធទាំង៥) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី
(១) វិញ្ញាណ មាន៨៩ ឬ១២១។ (២) ធម៌ដែលជាដែនកើតឡើង នៃវិញ្ញា មាន៥យ៉ាងគឺ អវិជ្ជា១ តណ្ហា១ កម្ម១ នាមរូប១ និព្វត្តិលក្ខណៈ១។ គម្ពីរវិសុទ្ធិមគ្គ បញ្ញានិទ្ទេស ត្រង់និយាយពីមគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិនិទ្ទេស ឧទយព្វយញ្ញាណ។ (៣) ធម៌ជាដែនរលត់នៃវិញ្ញាណ មាន៥យ៉ាង គឺអវិជ្ជា១ តណ្ហា១ កម្ម១ នាមរូប១ បរិណាមលក្ខណៈ១។ វិសុទ្ធិមគ្គបញ្ញានិទ្ទេស ឧទយព្វយញ្ញាណនិទ្ទេស។