ហើយកើតឡើង ក៏ដឹងច្បាស់នូវសំយោជនធម៌នោះផង។ សំយោជនធម៌ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់នូវសំយោជនធម៌ ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង សញ្ញោជនធម៌ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង (ដោយការកំណត់នូវអាយតនៈខាងក្នុង) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្រៅក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌(១) ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវវយធម៌(២) ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី
(១)-(២) សមុទយវយធម៌ ដែលជាទីប្រជុំកើតឡើង និងសូន្យទៅនៃអាយតនៈទាំង៥ មានចក្ខ្វាយតនៈជាដើម ដូចគ្នានឹងទីកើត ទីរលត់នៃរូប ឯមនាយតនៈ ដូចគ្នានឹងវិញ្ញាណ។ មានសេចក្តីពន្យល់រួចហើយ ក្នុងធម្មានុបស្សនា ខន្ធបព្វៈ។ អដ្ឋកថា។