សន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមានក្នុងសន្តានចិត្ត របស់អាត្មាអញ។ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ(១) ផង ការចម្រើនឡើង បរិបូណ៌ នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ(២)ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន...។ ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន...។ ទោះបីតិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន...។ ទោះបស្សទ្ធិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន...។ ទោះសមាធិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន...។ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការចម្រើនពេញ
(១)-(២) ហេតុនោះ ក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ។