[​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខអរិយសច្ច​ ​តើ​ដូចម្តេច​។​ ​ជាតិ​ ​ក៏​ជា​ទុក្ខ​ ​ជរា​ ​ក៏​ជា​ទុក្ខ​ ​មរណៈ​ ​ក៏​ជា​ទុក្ខ​ ​សោ​កៈ​ ​បរិទេវៈ​ ​គឺ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខៈ​ ​គឺ​សេចក្តី​លំបាក​កាយ​ ​ទោ​មនស្សៈ​ ​គឺ​សេចក្តី​អាក់អន់​តូចចិត្ត​ ​ឧបា​យា​សៈ​ ​គឺ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​សុទ្ធតែ​ជា​ទុក្ខ​ ​អ​ប្បិ​យេ​ហិ​សម្បយោគៈ​ ​គឺ​ដំណើរ​ជួប​ ​ប្រសព្វ​ ​ដោយ​សត្វ​ ​និង​សង្ខារ​ទាំងឡាយ​ ​ដែល​មិនជា​ទីស្រឡាញ់​ ​ក៏​ជា​ទុក្ខ​ ​បិ​យេ​ហិ​វិ​ប្ប​យោ​គៈ​ ​គឺ​សេចក្តី​ព្រាត់ប្រាស​ ​ចាក​សត្វ​ ​និង​សង្ខារ​ទាំងឡាយ​ ​ដែល​ជាទីស្រឡាញ់​ ​ក៏​ជា​ទុក្ខ​ ​យម្បិ​ច្ឆំ​ ​ន​ ​លភ​តិ​ ​តម្បិ​ ​គឺ​បុគ្គល​ចង់បាន​នូវ​របស់​ណា​ ​ហើយ​មិនបាន​ ​នូវ​របស់​នោះ​ ​ក៏​ជា​ទុក្ខ​ ​បើ​ពោល​ដោយ​សេចក្តី​បំព្រួញ​ ​ឧបាទានក្ខន្ធ​ទាំង៥​ ​មាន​រូបក្ខន្ធ​ជាដើម​ ​ក៏​ជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ជាតិ​។​ ​កិរិយា​កើតជា​ដំបូង​ ​កិរិយា​កើត​ព្រម​ ​ការ​ចុះ​ចាប់​ផ្ទៃ​ ​ការ​វិលត្រឡប់​មក​កើត​ ​កិរិយា​កើត​ប្រាកដ​នៃ​ខន្ធ​ទាំងឡាយ​ ​ការបាន​នូវ​អាយតនៈ​ទាំងឡាយ​ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ជាតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​ជរា​។​ ​ជរា​ ​គឺ​សេចក្តី​គ្រាំគ្រា​ ​ឬ​ការប្រែប្រួល​ ​ធ្មេញ​បាក់​ ​សក់ស្កូវ​ ​ស្បែក​ជ្រួញជ្រីវ​ ​យុរយារ​ ​កិរិយា​ថយ​ទៅ​នៃ​អាយុ​ ​កិរិយា​ទ្រុឌទ្រោម​ទៅ​ ​នៃ​ឥន្ទ្រិយ​ទាំងឡាយ​
ថយ | ទំព័រទី ២២០ | បន្ទាប់