ណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាមរណៈ។ ភាវៈនៃចិត្ត ដែលឃ្លាតចេញ អាការៈនៃចិត្តដែលឃ្លាតទៅ កិរិយាបែកធ្លាយទៅ កិរិយាបាត់បង់ទៅ សេចក្តីវិនាសនៃជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តីបែកធ្លាយ នៃខន្ធទាំងឡាយ កិរិយាដាក់ចុះនូវសាកសព កិរិយាផ្តាច់ផ្តិល នូវជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺសេចក្តីស្តាយស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោយសោក សេចក្តីរីងស្ងួតក្នុងចិត្ត សេចក្តីក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបដោយសេចក្តីវិនាសណាមួយ ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយាយំអណ្តឺតអណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃកិរិយាយំអណ្តឺតអណ្តក ភាវៈនៃកិរិយាយំបម្រះននៀលណា របស់សត្វ ដែលប្រកបដោយសេចក្តីវិនាសណាមួយ ដែល