រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ទាំងឡាយណា ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ក្នុងលោកនេះ មានដល់ជននោះ ពុំនោះសោត ពួកជនណា ដែលប្រាថ្នានូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នានូវសេចក្តីមិនសប្បាយ ប្រាថ្នានូវសេចក្តីមិនក្សេមក្សាន្ត ចាកយោគៈ ដល់សត្វនោះ ការបានជួបគ្នា ការជួបជុំគ្នា ការប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នាណា ដោយអារម្មណ៍ នឹងជនទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិ សម្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិ វិប្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ទាំងឡាយណា ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ក្នុងលោកនេះ មានដល់ជននោះ ពុំនោះសោត ពួកជនណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្តក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ដែលជាអ្នកប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមក្សាន្ត ចាកយោគៈ មានដល់ជននោះ ការមិនបានជួបគ្នា ការមិនជួបជុំគ្នា ការមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ ដោយអារម្មណ៍ នឹងជនទាំងឡាយនោះ