ធម្មសញ្ចេតនា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងការគិតសន្សំនូវរូបារម្មណ៍ជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបារម្មណ៍ជាដើមនុ៎ះ។ រូបតណ្ហា (សេចក្តីស្រេកឃ្លាន ក្នុងរូបារម្មណ៍) សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងរូបបារម្មណ៍ជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ រូបវិតក្កតៈ (សេចក្តីត្រិះរិះក្នុងរូបារម្មណ៍) សទ្ទវិតក្កតៈ គន្ធវិតក្កតៈ រសវិតក្កតៈ ផោដ្ឋព្វវិតក្កតៈ ធម្មវិតក្កតៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីត្រិះរិះ ក្នុងរូបជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីត្រិះរិះក្នុងរូបជាដើមនុ៎ះ។ រូបវិចារៈ (សភាពពិចារណានូវរូបារម្មណ៍) សទ្ធវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីពិចារណានូវរូបជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។