ត្រូវ​លះបង់​អាសវៈ​ ​ដោយ​ការអត់ធន់​ក៏​មាន​ ​ត្រូវ​លះបង់​អាសវៈ​ ​ដោយ​ការ​វៀរ​ក៏​មាន​ ​ត្រូវ​លះបង់​អាសវៈ​ ​ដោយ​ការ​បន្ទោបង់​ក៏​មាន​ ​ត្រូវ​លះបង់​អាសវៈ​ ​ដោយ​ការ​ចំរើន​ក៏​មាន​។​
 [​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ ​ដែល​ភិក្ខុ​ត្រូវ​លះបង់​ ​ដោយ​ការ​ឃើញ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិនបាន​ចេះដឹង​ ​មិនបាន​ឃើញ​ ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​(​មាន​ព្រះពុទ្ធ​ជាដើម​)​ ​មិន​ឈ្លាស​ក្នុង​អរិយធម៌​ ​មិនបាន​ទូន្មាន​ខ្លួន​ ​ក្នុង​អរិយធម៌​ ​មិនបាន​ឃើញ​នូវ​សប្បុរស​ទាំងឡាយ​ ​(​មាន​ព្រះពុទ្ធ​ជាដើម​)​ ​មិន​ឈ្លាស​ក្នុង​សប្បុរិសធម៌​ ​មិនបាន​ទូន្មាន​ខ្លួន​ ​ក្នុង​សប្បុរិសធម៌​ ​រមែង​មិនដឹង​ច្បាស់​ ​ក្នុង​ធម៌​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​មិនដឹង​ច្បាស់​ ​ក្នុង​ធម៌​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​។​ ​កាលបើ​បុថុជ្ជន​នោះ​ ​មិនដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​មិនដឹង​ច្បាស់​ ​ក្នុង​ធម៌​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ធម៌​ណា​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ក៏​ត្រឡប់ជា​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ធម៌​ទាំងនោះ​វិញ​ ​ធម៌​ណា​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ក៏​ត្រឡប់ជា​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ធម៌​ទាំងនោះ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ដូចម្តេច​ ​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​តែ​បុថុជ្ជន​ ​ធ្វើ​ទុក​ក្នុងចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុថុជ្ជន​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ធម៌​ ​គឺ​ ​អយោ​និ​សោ​មនសិ​កា​រៈ​ណា​ហើយ​ ​កាមាសវៈ​ ​ដែល​មិនទាន់​កើតឡើង​
ថយ | ទំព័រទី ២៣ | បន្ទាប់