បុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ។ ចក្ខុសម្ផ័ស្ស សោតសម្ផ័ស្ស ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស វេទនា ដែលកើតអំពីសោតសម្ផ័ស្ស វេទនា ដែលកើតអំពីឃានសម្ផ័ស្ស វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនា ដែលកើតអំពីកាយសម្ផ័ស្ស វេទនា ដែលកើតអំពីមនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ រូបសញ្ញា សទ្ធសញ្ញា គន្ធសញ្ញា