រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបសញ្ញាជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបសញ្ញាជាដើមនុ៎ះ។ រូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបសញ្ចេតនាជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបសញ្ចេតនាជាដើមនុ៎ះ។ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបតណ្ហាជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបតណ្ហាជាដើមនុ៎ះ។ រូបវិតក្កៈ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបវិតក្កៈជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបវិតក្កៈជាដើមនុ៎ះ។ រូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ