កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបវិចារៈជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបវិចារៈជាដើមនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។
[១៤៩] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ អរិយមគ្គ ប្រកបដោយអង្គ៨ប្រការនេះ គឺសម្មាទិដ្ឋិ (ប្រាជ្ញាយល់ត្រូវ)១ សម្មាសង្កប្បៈ (ប្រាជ្ញាត្រិះរិះត្រូវ)១ សម្មាវាចា (សំដីត្រូវ)១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (ការព្យាយាមត្រូវ)១ សម្មាសតិ (ការដំកល់ស្មារតីត្រូវ)១ សម្មាសមាធិ (ការតាំងចិត្តត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញា ជាគ្រឿងដឹង ក្នុងកងទុក្ខណា ប្រាជ្ញាជាគ្រឿងដឹងក្នុងតណ្ហា ជាដែនឲ្យកើតកងទុក្ខណា ប្រាជ្ញាជាគ្រឿងដឹង ក្នុងធម៌ជាទីរលត់នៃកងទុក្ខណា ប្រាជ្ញាជាគ្រឿងដឹង ក្នុងដំណើរជាទីទៅកាន់ទីរលត់ទុក្ខណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសង្កប្បៈ ។ សេចក្តីត្រិះរិះ ក្នុងកិរិយាចេញចាកកាម១ សេចក្តីត្រិះរិះ ក្នុងកិរិយាមិនព្យាបាទ១ សេចក្តីត្រិះរិះ ក្នុងការមិនបៀតបៀន១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសង្កប្បៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច