ញុំាងឆន្ទៈឲ្យកើត ខំព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ធ្វើឆន្ទៈឲ្យកើត ខំព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យឋិតនៅយូរអង្វែង មិនឲ្យសាបសូន្យ ឲ្យចំរើនឡើង ឲ្យធំទូលាយ ឲ្យចំរើនពេញបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាប្រក្រតី