[​១៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្លូវ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ទាំងឡាយ៤នេះឯង​ ​ជា​ផ្លូវ​មូល​តែមួយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​ដោយ​វិសេស​ ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​ ​នូវ​សេចក្តី​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​បាន​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨ប្រការ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​បាន​ពោល​ហើយ​ថា​ ​(​សាសនា​របស់​តថាគត​ ​ជា​គុណ​សម្រាប់​ស្រោចស្រង់​សត្វ​)​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​នូវ​ផ្លូវ​ដ៏​ប្រសើរ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ទាំង៤នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​សតិ​ប្ប​ដ្ឋាន​សូត្រ​ ​ទី១០​។​
​ចប់​ ​មូល​បរិយាយ​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ២៣៩ | បន្ទាប់