បញ្ជីរឿង​ក្នុង​មូល​បរិយាយ​វគ្គ​នោះ​គឺ​


​អ្នក​ទាំងឡាយ​ចូរ​ស្តាប់​ ​(​នូវ​ពាក្យ​ដែល​សំដែង​អំពី​ព្រះនិព្វាន​)​ ​ជា​ធម្មជាត​មិន​ចាស់​ ​មិន​ស្លាប់​ ​ជាទី​លុះដល់​អមតៈ​ ​ជា​គ្រឿង​សំដែង​នូវ​មគ្គផល​ ​បន្ទោបង់​នូវ​សេចក្តី​ទុក្ខ​ ​ធ្វើ​នូវ​ទី​កំបាំង​ធំ​ ​ដែល​មានប្រយោជន៍​ ​និង​សេចក្តី​ចំរើន​ ​នាំមក​នូវ​បីតិ​ជាច្រើន​ ​មាន​ប្រការ​ផ្សេង​ៗ​ ​ជា​ទី​ញុំាង​ភ្លើង​ ​និង​ជ័រ​ទាំង​បី​(​១​)​ ​ប្រការ​ឲ្យ​រីងស្ងួត​ ​ដូចជា​ស្រះ​មាន​ទឹក​ពេញ​ប្រៀប​ ​(​ដែល​ព្រះអាទិត្យ​ឲ្យ​រីងស្ងួត​)​ ​ក្នុង​រដូវ​ក្តៅ​។​ ​សូត្រ​ដ៏​ប្រសើរ​ ​ក្នុង​មជ្ឈិមនិកាយ​ទាំងឡាយ​ ​ជា​គ្រឿង​បន្ទោបង់​ ​និង​រម្ងាប់​នូវ​ព្យាធិ​ ​មាន​អត្ថរស​ដ៏​ឆ្ងាញ់​ ​ទន់ភ្លន់​ ​និង​ញុំាង​សេចក្តី​រីករាយ​សប្បាយ​ ​ឲ្យ​កើតឡើង​ដល់​ពួក​ទេវតា​ ​ជា​សូត្រ​ដែល​ព្រះ​គន្ថរចនា​ចារ្យ​ ​ដំ​កល់​ទុក​ហើយ​ផង​ ​ជា​សូត្រ​ដែល​ពួក​សក្យ​បុត្រ​ ​ដំ​កល់​ទុក​ ​ដើម្បី​ញុំាង​ពួក​មនុស្ស​ ​ឲ្យ​ត្រេកអរ​ចំពោះ​សូត្រ​ ​និង​ព្យាករណ៍​នោះ​ផង​

​(​១​)​ ​ភ្លើង​ ​ឬ​ជ័រ​ទាំង៣ប្រការ​នេះ​ ​សំដៅយក​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​។​ ​អត្តនោ​មតិ​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់