អ្នកទាំងឡាយ ចូរមានចិត្តតែមួយ គឺ មានចិត្តនឹងនួន តាំងសោតប្រសាទ ស្តាប់នូវសូត្រដ៏ប្រសើរនោះ ដែលមានវគ្គដ៏ប្រសើរ ៥៣ និង១៥០ ទាំងវេយ្យាករណ៍២ប្រការ និងពាក្យតិចតួចដទៃៗទៀត ក្នុងបឋមវគ្គទាំងអស់ ដែលមិនស្មើគ្នាតាមលំដាប់ដូច្នេះ គឺមូលបរិយាយសូត្រ១ សព្វាសវសំវរសូត្រ១ ធម្មទាយាទសូត្រ១ ភយភេរវសូត្រ១ អនង្គណសូត្រ១ អាកង្ខេយ្យសូត្រ១ វត្ថូបមសូត្រ១ សល្លេខសូត្រ១ សម្មាទិដ្ឋិសូត្រ១ សតិប្បដ្ឋានសូត្រ១ បាឋវគ្គដ៏ប្រសើរទាំងនោះ ចប់តែប៉ុណ្ណេះហើយ។