ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយទោសៈ ឬជារបស់បុគ្គលប្រាសចាកទោសៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រាសចាកទោសៈ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលប្រកបដោយទោសៈទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយមោហៈ ឬជារបស់បុគ្គលប្រាសចាកមោហៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រាសចាកមោហៈ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលប្រកបដោយមោហៈទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយតណ្ហា ឬជារបស់បុគ្គលប្រាសចាកតណ្ហា។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រាស