មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ធម៌​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​(​យ៉ាងនេះ​ហើយ​)​ ​បាន​ជា​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ផង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ឡើង​។​ ​បុថុជ្ជន​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ខុសទំនង​យ៉ាងនេះ​ថា​ ​អំពី​អតីតកាល​ ​អាត្មាអញ​ ​បាន​កើត​ដែរ​ឬ​ ​ៗ​អំពី​អតីតកាល​ ​អាត្មាអញ​ ​មិនបាន​កើត​ទេ​ ​(​មួយ​យ៉ាង​ទៀត​)​ ​អំពី​អតីតកាល​ ​អាត្មាអញ​ ​មាន​ជាតិ​ជា​អ្វី​ ​ឬ​អំពី​អតីតកាល​ ​អាត្មាអញ​ ​មាន​សណ្ឋាន​ទ្រង់ទ្រាយ​ដូចម្តេច​ ​អំពី​អតីតកាល​ ​អាត្មាអញ​ ​កើតជា​ជាតិ​អ្វី​ ​ឬមួយ​អាត្មាអញ​ ​មាន​សណ្ឋាន​ទ្រង់ទ្រាយ​ដូចម្តេច​ ​ក្នុង​អនាគតកាល​ ​អាត្មាអញ​ ​នឹង​កើត​ទៀត​ដែរ​ឬ​ ​ៗ​ក្នុង​អនាគតកាល​ ​អាត្មាអញ​ ​នឹង​មិនកើត​ទៀត​ទេ​ ​(​មួយ​យ៉ាង​ទៀត​)​ ​ក្នុង​អនាគតកាល​ ​អាត្មាអញ​នឹង​កើតជា​ជាតិ​អ្វី​ ​ឬ​ក្នុង​អនាគតកាល​ ​អាត្មាអញ​នឹង​មាន​សណ្ឋាន​ទ្រង់ទ្រាយ​ដូចម្តេច​ ​ក្នុង​អនាគតកាល​ ​អាត្មាអញ​នឹង​មាន​ជាតិ​ជា​អ្វី​ ​ឬ​មាន​សណ្ឋាន​ទ្រង់ទ្រាយ​ដូចម្តេច​ ​(​មួយ​យ៉ាង​ទៀត​)​ ​បុថុជ្ជន​នោះ​ ​ប្រារព្ធ​នូវ​បច្ចុប្បន្ន​កាល​ ​ក្នុង​កាល​ឥឡូវនេះ​ ​ហើយ​មាន​សេចក្តី​សង្ស័យ​ក្នុង​ខ្លួន​ថា​ ​ឥឡូវនេះ​ ​អាត្មាអញ​មាន​ ​ឬមិន​មាន​ទេ​ ​ឬ​ឥឡូវនេះ​ ​អាត្មាអញ​ ​មាន​ជាតិ​ជា​អ្វី​ ​មាន​សណ្ឋាន​ទ្រង់ទ្រាយ​ដូចម្តេច​ ​តើ​សត្វ​នេះ​ ​មក​អំពី​ណា​ហ្ន៎​ ​សត្វ​នោះ​ ​នឹង​ទៅ​
ថយ | ទំព័រទី ២៥ | បន្ទាប់