ទាំងអស់ តែសមណព្រាហ្មណ៍ទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវសីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនដឹងច្បាស់នូវហេតុទាំង២ប្រការនេះ តាមពិតទេ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹងនូវឧបាទានទាំងអស់ តែពួកគេនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវសីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹង នូវឧបាទានទាំងអស់ តែពួកគេទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទាន បញ្ញត្តតែការកំណត់ដឹងនូវសីលព្វតុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ តើព្រោះហេតុអ្វី