ឧបាទានទាំង៤នេះ មានតណ្ហាជាហេតុ មានតណ្ហាជាទីកើត មានតណ្ហាជាកំណើត មានតណ្ហាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ចំណែកតណ្ហានេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ តណ្ហា មានវេទនាជាហេតុ មានវេទនាជាទីកើត មានវេទនាជាកំណើត មានវេទនាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ឯវេទនានេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ វេទនា មានផស្សៈជាហេតុ មានផស្សៈជាទីកើត មានផស្សៈជាកំណើត មានផស្សៈជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈជាទីកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ សឡាយតនៈនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ សឡាយតនៈ មាននាមរូបជាហេតុ មាននាមរូបជាទីកើត មាននាមរូបជាកំណើត មាននាមរូបជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ នាមរូបនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណជាទីកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជា