មហា​សីហនាទ​សូត្រ​ ​ទី២​


 [​១៥៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​ក្រៅ​នគរ​ ​ជា​ខាងលិច​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្ត​ ​ទើបនឹង​សឹក​ចេញ​ចាក​ធម្មវិន័យ​នេះ​ទៅ​ ​មិនយូរ​ប៉ុន្មាន​។​ ​តែង​ពោល​វាចា​ ​ក្នុង​កណ្តាល​បរិស័ទ​ ​ក្នុង​ក្រុង​វេសាលី​ ​យ៉ាងនេះ​ថា​ ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​(​១​)​ ​ជា​គុណ​អាច​ដើម្បី​ធ្វើខ្លួន​ឲ្យ​ជា​ព្រះ​អរិយៈ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​(​២​)​ ​នៃ​ព្រះសមណគោតម​ ​មិន​មាន​ទេ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ដែល​ខ្លួន​ស្រាវជ្រាវ​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​ការ​ឈ្លាសវៃ​ដោយខ្លួនឯង​ ​តែ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដើម្បី​ប្រយោជន៍​ដល់​គុណវិសេស​ណា​ ​គុណវិសេស​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​អស់​ទៅ​នៃ​វដ្ត​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​បុគ្គល​អ្នកធ្វើ​តាម​ធម៌​នោះ​។​
​(​១​)​ ​បាន​ដល់​លោកុត្តរ​មគ្គ​។​ ​(​២​)​ ​បាន​ដល់​កុសលកម្មបថ១០​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់