វេសាលី​ ​យ៉ាងនេះ​ថា​ ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ជា​គុណ​អាច​ធ្វើខ្លួន​ឲ្យ​ជា​ព្រះ​អរិយៈ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​នៃ​ព្រះសមណគោតម​ ​មិន​មាន​ទេ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ដែល​ខ្លួន​ស្រាវជ្រាវ​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​ការ​ឈ្លាសវៃ​ដោយខ្លួនឯង​ ​តែ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដើម្បី​ប្រយោជន៍​ដល់​គុណវិសេស​ណា​ ​គុណវិសេស​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​អស់​ទៅ​ ​នៃ​វដ្ត​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​បុគ្គល​អ្នកធ្វើ​តាម​ធម៌​នោះ​។​
 [​១៦១​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​សុ​នក្ខត្ត​ ​ជា​មនុស្ស​កាច​ ​ជា​មោឃបុរស​ ​ព្រោះ​វាចា​នោះ​ ​គាត់​ពោល​ដោយ​សេចក្តី​ក្រេវក្រោធ​ ​ម្នាល​សារីបុត្ត​ ​សុ​នក្ខត្ត​ ​ជា​មោឃបុរស​នោះ​គិតថា​ ​អាត្មាអញ​ ​នឹង​តិះដៀល​ ​ហើយ​ត្រឡប់ជា​សរសើរ​តថាគត​វិញ​ ​ម្នាល​សារីបុត្ត​ ​ព្រោះ​ការ​និយាយ​យ៉ាងនេះ​ថា​ ​ធម៌​ដែល​ព្រះសមណគោតម​សំដែង​ហើយ​ ​ដើម្បី​ប្រយោជន៍​ដល់​គុណវិសេស​ណា​ ​គុណវិសេស​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​អស់​ទៅ​ ​នៃ​វដ្ត​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​បុគ្គល​អ្នកធ្វើ​តាម​ធម៌​នោះ​ ​នេះឯង​ជា​គុណ​របស់​តថាគត​។​
 [​១៦២​]​ ​ម្នាល​សារីបុត្ត​ ​សុ​នក្ខត្ត​ ​ជា​មោឃបុរស​ ​មិនបាន​យល់​ធម៌​ ​ក្នុង​តថាគត​នេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​
ថយ | ទំព័រទី ២៦០ | បន្ទាប់