[​១៦៤​]​ ​ម្នាល​សារីបុត្ត​ ​សុ​នក្ខត្ត​ជា​មោឃបុរស​ ​នឹង​មិនបាន​ត្រាស់​ដឹង​ធម៌​ ​ក្នុង​តថាគត​នេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​មាន​សោត​ធាតុ​ ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ត្រចៀក​មនុស្ស​ធម្មតា​ ​រមែង​ឮ​សំឡេង​ពីរ​ប្រការ​ ​គឺ​សំឡេង​ទិព្វ​ ​និង​សំឡេង​មនុស្ស​ ​ក្នុង​ទី​ឆ្ងាយ​ក៏បាន​ ​ទី​ជិត​ក៏បាន​។​
 [​១៦៥​]​ ​ម្នាល​សារីបុត្ត​ ​សុ​នក្ខត្ត​ជា​មោឃបុរស​ ​នឹង​មិនបាន​ត្រាស់​ដឹង​ធម៌​ ​ក្នុង​តថាគត​នេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​អាច​កំណត់​នូវ​ចិត្ត​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ហើយ​ ​ជ្រាប​ច្បាស់​ដោយ​ព្រះទ័យ​បាន​។​ ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​។​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​។​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​។​ ​
ថយ | ទំព័រទី ២៦២ | បន្ទាប់