ទើបដឹងច្បាស់ នូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ ឯ តថាគតពលញ្ញាណ ១០ តើដូចម្តេច។ ម្នាលសារីបុត្ត ព្រះតថាគតក្នុងលោកនេះ រមែងដឹងច្បាស់ នូវហេតុតាមហេតុផង ដឹងច្បាស់ នូវអំពើមិនមែនជាហេតុតាមអំពើមិនមែនជាហេតុផង តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតដឹងច្បាស់ នូវហេតុតាមហេតុផង ដឹងច្បាស់នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់តថាគតទី១ ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញ៉ាំងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត រមែងដឹងច្បាស់នូវវិបាក នៃកុសលកម្ម និង អកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ដោយសេចក្តីពិតមែន។ ម្នាលសារីបុត្ត ត្រង់ដែលតថាគត ដឹងច្បាស់នូវវិបាក នៃកុសល និងអកុសល ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ដោយសេចក្តីពិត