ទើប​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ ​នូវ​អ​ធ្យាស្រ័យ​ផ្សេង​ៗ​គ្នា​ ​របស់​សត្វ​ទាំងឡាយ​ ​តាម​សេចក្តី​ពិត​ ​។​ ​ម្នាល​សារីបុត្ត​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ដឹង​ច្បាស់​នូវ​អ​ធ្យាស្រ័យ​ផ្សេង​ៗ​គ្នា​ ​របស់​សត្វ​ទាំងឡាយ​ ​តាម​សេចក្តី​ពិត​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​របស់​ព្រះ​តថាគត​ ​(​ទី៥​)​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​តែង​អាស្រ័យ​ហើយ​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត​ទៅ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​តថាគត​ដឹង​ច្បាស់​ ​នូវ​ឥន្ទ្រិយ​ក្លៀវក្លា​ ​និង​ទន់​ ​របស់​ពួក​សត្វ​ដទៃ​(​១​)​ ​របស់​ពួក​បុគ្គល​ដទៃ​(​២​)​ ​តាម​សេចក្តី​ពិត​។​ ​ម្នាល​សារីបុត្ត​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ ​នូវ​ឥន្ទ្រិយ​ក្លៀវក្លា​ ​និង​ទន់​ ​របស់​ពួក​សត្វ​ដទៃ​ ​ពួក​បុគ្គល​ដទៃ​ ​តាម​សេចក្តី​ពិត​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​របស់​ព្រះ​តថាគត​(​ទី៦​)​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​តែង​អាស្រ័យ​ហើយ​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​
​(​១​)​ ​សំដៅ​ពួក​សត្វ​ជា​មេ​ ​ជា​ប្រធាន​។​ ​(​២​)​ ​សំដៅ​ពួក​សត្វ​ថោកទាប​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់