ម្នាល​សារីបុត្ត​ ​មួយទៀត​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​នូវ​ ​សេចក្តី​សៅហ្មង​ ​សេចក្តី​ផូរផង់​ ​និង​ការ​ចេញ​នៃ​ ​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​និង​សមាបត្តិ​ទាំងឡាយ​ ​តាម​សេចក្តី​ពិត​។​ ​ម្នាល​សារីបុត្ត​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​សៅហ្មង​ ​សេចក្តី​ផូរផង់​ ​និង​ការ​ចេញ​នៃ​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​និង​សមាបត្តិ​ទាំងឡាយ​ ​តាម​សេចក្តី​ពិត​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​របស់​ព្រះ​តថាគត​(​ទី៧​)​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​តែង​អាស្រ័យ​ហើយ​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​តថាគត​ ​រលឹក​ជាតិ​ ​ដែល​បាន​នៅ​អាស្រ័យ​ ​ក្នុង​កាលមុន​ ​ជាអនេក​ជាតិ​ ​គឺ​រលឹក​បាន​ ​១ជាតិ​ ​២ជាតិ​ ​៣ជាតិ​ ​៤ជាតិ​ ​៥ជាតិ​ ​១០ជាតិ​ ​២០ជាតិ​ ​៣០ជាតិ​ ​៤០ជាតិ​ ​៥០ជាតិ​ ​១០០ជាតិ​ ​១ពាន់​ជាតិ​ ​១សែន​ជាតិ​ក៏បាន​ ​រលឹក​បាន​ច្រើន​សំ​វដ្ត​កប្ប​ ​ច្រើន​វិ​វដ្ត​កប្ប​ ​ច្រើន​សំ​វដ្ដ​វិ​វដ្ត​កប្ប​ក៏បាន​ ​ថា​ក្នុង​ភព​ឯណោះ​ ​អាត្មាអញ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់