ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​សម្បុរ​ល្អ​ខ្លះ​ ​មាន​សម្បុរ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​មាន​គតិ​អាក្រក់​ខ្លះ​ ​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​(​របស់​ខ្លួន​)​ ​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងអម្បាល​នេះ​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ ​(​យ៉ាងនេះ​ឯង​)​។​ ​ម្នាល​សារីបុត្ត​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​មាន​ចក្ខុ​ ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​តែងឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ទាបថោក​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​សម្បុរ​ល្អ​ខ្លះ​ ​មាន​សម្បុរ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​មាន​គតិ​អាក្រក់​ខ្លះ​ ​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​(​របស់​ខ្លួន​)​ ​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងអម្បាល​នេះ​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ ​(​យ៉ាងនេះ​ឯង​)​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​របស់​ព្រះ​តថាគត​(​ទី៩​)​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​តែង​អាស្រ័យ​ហើយ​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​ព្រះ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ ​ចេ​តោ​វិមុត្តិ​ ​នូវ​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អា​សៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​។​ ​ម្នាល
ថយ | ទំព័រទី ២៦៩ | បន្ទាប់