ម្នាលសារីបុត្ត ព្រះតថាគត ពិចារណាមិនឃើញ នូវនិមិត្ត(១)នេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយក្នុងលោកនេះ នឹងចោទតថាគតប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ព្រះអង្គគ្រាន់តែប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងដោយប្រពៃ តែធម៌ទាំងនេះ ព្រះអង្គឥតបានត្រាស់ដឹងឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះហើយ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទតថាគតប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ព្រះអង្គគ្រាន់តែប្តេជ្ញាខ្លួន ថាជាអ្នកអស់អាសវៈ តែព្រះអង្គមិនទាន់អស់អាសវៈទាំងនេះទេ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះហើយ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវ
(១) សំដៅយកបុគ្គលខ្លះ ធម៌ខ្លះ។ អធិប្បាយថា ព្រះអង្គមិនឃើញបុគ្គលណាមួយ ដែលហ៊ានចោទព្រះអង្គ ឬមិនឃើញមានធម៌ណាមួយ ដែលគេលើកឡើងចោទថា ធម៌នេះ ព្រះអង្គមិនបានត្រាស់ដឹងទេ។ អដ្ឋកថា កែពាក្យថា និមិត្តនេះ ប្រែថា កំណត់ស្លាកស្នាម ស្រមោល មូលហេតុគ្រឿងសំគាល់ក៏បាន។