ទាំងឡាយ​ណា​ហើយ​ ​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិសទ្យ​ទាំងឡាយ​ ​ញុំាង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​វេ​សា​រជ្ជ​ញ្ញាណ​ ​របស់​ព្រះ​តថាគត​ ​មាន៤នេះឯង​។​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ ​ចំពោះ​តថាគត​ ​ដែល​ដឹង​យ៉ាងនេះ​ ​ដែល​ឃើញ​យ៉ាងនេះ​ថា​ ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ជា​គុណ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ ​ជាង​មនុស្សធម៌​ ​នៃ​ព្រះសមណគោតម​ ​មិន​មាន​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ដែល​ខ្លួន​ស្រាវជ្រាវ​បាន​មក​ ​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​សេចក្តី​ឈ្លាសវៃ​ ​ដោយខ្លួនឯង​ដូច្នេះ​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​នោះ​ឯង​ ​បើ​មិន​លះបង់​នូវ​វាចា​នោះ​ទេ​ ​មិន​លះបង់​នូវ​ចិត្ត​នោះ​ទេ​ ​មិន​លះបង់​នូវ​ទិដ្ឋិ​នោះ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទម្លាក់​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​បរិបូណ៌​ដោយ​សីល​ហើយ​ ​បរិបូណ៌​ដោយ​សមាធិ​ហើយ​ ​បរិបូណ៌​ដោយ​បញ្ញា​ហើយ​ ​រមែង​សម្រេច​នូវ​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​នេះឯង​ ​យ៉ាងណាមិញ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ពោល​នូវ​ហេតុនេះ​ ​ជា​គ្រឿង​ផ្តល់​នូវ​ពាក្យ​ឧបមេយ្យ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បុគ្គល​នោះ​ ​បើ​មិន​លះបង់​នូវ​វាចា​នោះ​ទេ​ ​មិន​លះបង់​នូវ​ចិត្ត​នោះ​ទេ​ ​មិន​លះបង់​នូវ​ទិដ្ឋិ​នោះ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​ ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់