[​១៦៨​]​ ​ម្នាល​សារីបុត្ត​ ​បរិសទ្យ​នេះ​ ​មាន៨ពួក​ ​បរិសទ្យ​ទាំង៨ពួក​ ​តើ​ដូចម្តេច​ ​គឺ​ខត្តិយ​បរិសទ្យ១​ ​ព្រាហ្មណ​បរិសទ្យ១​ ​គហបតិ​បរិសទ្យ១​ ​សមណ​បរិសទ្យ១​ ​ចាតុម្មហារាជិក​បរិសទ្យ១​ ​តា​វត្តឹ​សប​រិ​សទ្យ១​ ​មារ​បរិសទ្យ១​ ​ព្រហ្ម​បរិសទ្យ១​ ​ម្នាល​សារីបុត្ត​ ​បរិសទ្យ​ ​មាន៨ពួក​នេះឯង​។​ ​ម្នាល​សារីបុត្ត​ ​ព្រះ​តថាគត​ ​ប្រកប​ព្រមដោយ​ ​វេ​សា​រជ្ជ​ញ្ញាណ៤យ៉ាងនេះ​ឯង​ ​តែង​ចូល​ទៅ​រក​ ​តែង​ចូល​ទៅ​ជិត​ ​នូវ​ពួក​បរិសទ្យ​ទាំង៨នេះ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ធ្លាប់​ចូល​ទៅ​រក​ខត្តិយ​បរិសទ្យ​ជាច្រើន​រយ​នាក់​ ​តថាគត​ ​ធ្លាប់​អង្គុយ​ប្រជុំ​ផង​ ​ធ្លាប់​ចរចា​ផង​ ​ធ្លាប់​ជួបប្រទះ​សាកច្ឆា​ផង​ ​ក្នុង​ពួក​ខត្តិយ​បរិសទ្យ​ទាំងនោះ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ពិចារណា​មិនឃើញ​នូវ​និមិត្ត​នេះ​ថា​ ​ភ័យ​ ​ឬ​សេចក្តី​តក់ស្លុត​ ​នឹង​គ្រប​សង្កត់​តថាគត​ ​ក្នុង​ពួក​ខត្តិយ​បរិសទ្យ​នោះ​ ​ដូច្នេះ​ឡើយ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​កាល​ពិចារណា​មិនឃើញ​នូវ​និមិត្ត​នុ៎ះ​។​បេ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ធ្លាប់​ចូល​ទៅ​រក​ព្រាហ្មណ​បរិសទ្យ​ ​គហបតិ​បរិសទ្យ​ ​សមណ​បរិសទ្យ​ ​ចាតុម្មហារាជិក​បរិសទ្យ​ ​តា​វត្តឹ​សប​រិ​សទ្យ​ ​មារ​បរិសទ្យ​ ​និង​ព្រហ្ម​បរិសទ្យ​ ​ជាច្រើន​រយ​នាក់​ ​តថាគត​ ​ធ្លាប់​អង្គុយ​ប្រជុំ​ផង​ ​ធ្លាប់​ចរចា​ផង​ ​ធ្លាប់​ជួបប្រទះ​សាកច្ឆា​ផង​ ​ក្នុង​ពួក​បរិសទ្យ​ទាំងនោះ​ ​ម្នាល​សារីបុត្ត​ ​តថាគត
ថយ | ទំព័រទី ២៧៥ | បន្ទាប់