ឯង។ម្នាលសារីបុត្ត បុគ្គលណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង ដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរកដូចជាគេនាំយកទៅទំលាក់យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់ពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះឯង។
[១៧០] ម្នាលសារីបុត្ត គតិនេះមាន៥ប្រការ គតិ៥ប្រការ តើដូចម្តេច គឺនរក១ កំណើតតិរច្ឆាន១ បិត្តិវិស័យ១ ពួកមនុស្ស១ ពួកទេវតា១។ ម្នាលសារីបុត្ត តថាគត ស្គាល់នរកផង ស្គាល់ផ្លូវជាទីទៅ
[១៧០] ម្នាលសារីបុត្ត គតិនេះមាន៥ប្រការ គតិ៥ប្រការ តើដូចម្តេច គឺនរក១ កំណើតតិរច្ឆាន១ បិត្តិវិស័យ១ ពួកមនុស្ស១ ពួកទេវតា១។ ម្នាលសារីបុត្ត តថាគត ស្គាល់នរកផង ស្គាល់ផ្លូវជាទីទៅ