កាន់នរកផង ស្គាល់សេចក្តីប្រតិបត្តិ ជាទីទៅកាន់នរកផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយខាងមុខ អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក តថាគតស្គាល់ច្បាស់នូវប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគត ស្គាល់ច្បាស់នូវកំណើតតិរច្ឆានផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់កំណើតតិរច្ឆានផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់កំណើតតិរច្ឆានផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈទៅកើតក្នុងកំណើតតិរច្ឆាន តថាគតស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវបិត្តិវិស័យផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់បិត្តិវិស័យផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់បិត្តិវិស័យផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ តថាគត ក៏ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវមនុស្សទាំងឡាយផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់មនុស្សលោកផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់មនុស្សលោកផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងមនុស្សលោក