ក្នុងចិត្ត ក៏ធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលមិនគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័ក មិនធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលអរិយសាវ័ក ធ្វើទុកក្នុងចិត្ត នូវធម៌ គឺអយោនិសោមនសិការៈហើយ កាមាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង កាមាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង ភវាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង អវិជ្ជាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ធម៌ទាំងនេះឯង ដែលមិនគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័ក មិនធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័កធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលអរិយសាវ័ក ធ្វើទុកក្នុងចិត្តនូវធម៌ គឺយោនិសោមនសិការៈហើយ កាមាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង កាមាសវៈ ដែលកើតឡើងហើយ