តថាគត ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះ។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវទេវតាទាំងឡាយផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់ទេវលោកផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់ទេវលោកផង ឯបុគ្គលប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក តថាគត ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវព្រះនិព្វានផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់ព្រះនិព្វានផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់ព្រះនិព្វានផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត ក៏ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។
[១៧១] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវ(១) នោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិនខាន

(១) អដ្ឋកថា ថា អំពើ ឬសេចក្តីប្រព្រឹត្តិ ដែលជាដំណើរនាំសត្វ ឲ្យទៅកើតក្នុងភពថ្មីទៀត ហៅថា ផ្លូវ ក្នុងទីនេះ។