លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាឥតស្រាក ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧២] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងកំណើតតិរិច្ឆានមិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះឯង ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងកំណើតតិរិច្ឆាន រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត រណ្តៅលាមក មានជម្រៅជាងមួយជួរបុរស ពេញដោយលាមក