មុខ​ជា​នឹង​ទៅកាន់​ដើមឈើ​នេះ​ពុំខាន​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​(​បុរស​មាន​ចក្ខុ​នោះ​)​ ​ក៏​ឃើញ​បុរស​នោះ​ ​អង្គុយ​ ​ឬ​ដេក​ ​ទទួល​ទុក្ខវេទនា​ជាច្រើន​ ​ក្រោមម្លប់​ដើមឈើ​នោះ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​សារីបុត្ត​ ​មាន​ឧបមេយ្យ​ដូច​តថាគត​ ​ដែល​កំណត់​ដឹង​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​ ​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​មិនខាន​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ ​ក៏​ឃើញ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​រងទុក្ខ​វេទនា​ជាច្រើន​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ដូច្នោះឯង​។​
 [​១៧៤​]​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​កំណត់​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​ ​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​ ​អំពី​មរណៈ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​ពួក​មនុស្ស​ ​លុះ​សម័យ​ខាងក្រោយ​មក​
ថយ | ទំព័រទី ២៨៥ | បន្ទាប់