តថាគត​ក៏​ឃើញ​បុគ្គល​នោះ​ ​ដែល​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​ពួក​មនុស្ស​ ​សោយសុខ​វេទនា​ជាច្រើន​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​។​ ​ម្នាល​សារីបុត្ត​ ​ដើមឈើ​ដែល​ដុះ​លើ​ផែនដី​រាបស្មើ​ល្អ​ ​មាន​ស្រទាប់​ស្លឹក​ដ៏​ក្រាស់​ ​មាន​ម្លប់​ត្រឈៃ​ ​គ្រានោះ​ ​មាន​បុរស​ម្នាក់​ ​ក្តៅ​ក្រហល់ក្រហាយ​ ​ដោយ​កំ​ដៅ​ថ្ងៃ​ ​ដែល​កំ​ដៅ​ថ្ងៃ​គ្រប​សង្កត់​ ​លំបាក​ ​ដង្ហាក់​ ​ស្រេកទឹក​ ​ដើរមក​តាមផ្លូវ​ដែល​ត្រាច់​ទៅ​បានតែ​ម្នាក់​ ​សំដៅ​ទៅ​រក​ដើមឈើ​នោះ​ឯង​ ​បុរស​ ​អ្នកមាន​ចក្ខុ​ ​បានឃើញ​បុរស​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បុរស​នេះ​ ​ដើរទៅ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​មុខ​ជា​នឹង​មកកាន់​ដើមឈើ​នេះ​ពុំខាន​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​(​បុរស​មាន​ចក្ខុ​នោះ​)​ ​ក៏​ឃើញ​បុរស​នោះ​ឯង​ ​អង្គុយ​ ​ឬ​ដេក​ ​សោយសុខ​វេទនា​ជាច្រើន​ ​ក្រោមម្លប់​នៃ​ដើមឈើ​នោះ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​សារីបុត្ត​ ​មាន​ឧបមេយ្យ​ដូច​តថាគត​ ​ដែល​កំណត់​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​។​បេ​។​ ​ទៅ​កើត​ក្នុង​ពួក​មនុស្ស​ ​សោយសុខ​វេទនា​ជាច្រើន​ ​ដូច្នោះឯង​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់