[១៧៥] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោកមិនខាន លុះសម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក សោយសេចក្តីសុខជានិច្ច ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត ប្រាសាទ មានកូដាគារ (ផ្ទះមានកំពូល) ដែលលាបទាំងខាងក្នុង ទាំងខាងក្រៅ ជិតខ្យល់ មានទ្វារជិត មានបង្អួចបើកបិទបាន ក្នុងកូដាគារនោះ មានបល្ល័ង្ក ដែលក្រាលដោយព្រំ មានរោមវែងៗជាង៤ធ្នាប់ ក្រាលដោយកម្រាលមានពណ៌ស ធ្វើដោយរោមសត្វ ជាផ្កាចង្កោម មានកម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្លុស មានខ្នើយពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន ដែលមានពណ៌ក្រហម គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅត្រង់ប្រាសាទនោះឯង បុរស អ្នកមានចក្ខុ បានឃើញបុរសនោះហើយ និយាយ