[១៣] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គល ត្រូវលះដោយការសង្រួម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា ដោយឧបាយហើយ សង្រួមដោយការសង្រួម នូវចក្ខុន្ទ្រិយគ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមចក្ខុន្ទ្រិយសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះ សង្រួមចក្ខុន្ទ្រិយសំវរៈ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ភិក្ខុពិចារណាដោយឧបាយហើយ សង្រួមសោតិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវឃានិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវជិវ្ហិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវកាយិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយឧបាយហើយ សង្រួមនូវមនិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមនូវមនិន្ទ្រិយសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះសង្រួមនូវមនិន្ទ្រិយសំវរៈយ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ