ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរយល់យ៉ាងនោះឡើយ។ ព្រោះថា ផ្លែពទ្រាក្នុងកាលឥឡូវនេះ មានទំហំប៉ុនណា ក្នុងកាលពីដើម ក៏មានទំហំប៉ុណ្ណោះដែរ។ ម្នាលសារីបុត្ត កាលដែលតថាគតនោះ យកផ្លែពទ្រាតែ១ ប៉ុណ្ណោះ មកធ្វើជាអាហារ កាយក៏ដល់នូវភាវៈស្គាំងស្គម ហួសប្រមាណ។ ព្រោះតែអាហារតិចនោះឯង អវយវៈតូចធំ របស់តថាគត ក៏ដូចជាថ្នាំងវល្លិ៍ ឈ្មោះអសីតិ (ដកគន់ ឬលែនពែន) ឬដូចជាថ្នាំងវល្លិ៍កាលា (វល្លិ៍អណ្តាតត្រកួត)។ ព្រោះតែអាហារតិចនោះឯង ទ្រគាករបស់តថាគត ក៏ដូចជាជើងសត្វឱដ្ឋ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងខ្នងរបស់តថាគត រគីមរគាម ដូចជាខ្សែដែលគេវេញ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីមរគាម ដូចបង្កង់សាលាចាស់ ដែលរខេករខាក។ ព្រោះតែអាហារតិចនោះឯង ប្រស្រីភ្នែក ឬកែវភ្នែករបស់តថាគត ក៏ខូងជ្រៅទៅក្នុងរណ្តៅភ្នែក ដូចជាក្រពេញទឹក ដែលជ្រៅខូងទៅក្នុង