អណ្តូងទឹកដ៏ជ្រៅ។ ព្រោះតែអាហារតិចនោះឯង ស្បែកក្បាលរបស់តថាគត ក៏រួបរិតស្វិតស្រពោន ដូចជាផ្លែននោងព្រៃ ដែលគេកាត់ទាំងខ្ចី តែងរួបរិតស្វិតស្រពោន ដោយខ្យល់ និងកំដៅថ្ងៃ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងស្ទាបស្បែកពោះ ហើយចាប់ទៅត្រូវទ្រនុងឆ្អឹងខ្នងវិញ តថាគត គិតថា នឹងស្ទាបទ្រនុងឆ្អឹងខ្នង ហើយចាប់ទៅត្រូវស្បែកពោះវិញ ម្នាលសារីបុត្ត ស្បែកពោះរបស់តថាគត ក៏ជាប់គ្នានឹងទ្រនុងឆ្អឹងខ្នងដោយពិត ព្រោះតែអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងបន្ទោបង់វច្ចៈ ឬទឹកមូត្រ ក៏ដួលផ្កាប់មុខទៅលើផែនដី ព្រោះតែអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគតនោះ កាលធ្វើកាយនោះឯង ឲ្យបានស្រួល ក៏យកដៃស្ទាបខ្លួន។ ម្នាលសារីបុត្ត កាលតថាគតនោះ យកដៃស្ទាបខ្លួន រោមទាំងឡាយ ដែលមានគល់ស្អុយ ក៏ជ្រុះចេញចាកកាយ ព្រោះតែអាហារតិចនោះឯង។
[១៨៦] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះអាហារ(តិច)។ ពួកសមណព្រាហ្មណ៍ទាំងនោះ បាននិយាយយ៉ាងនេះថា យើងទាំងឡាយ នឹងចិញ្ចឹមអត្តភាព ដោយសណ្តែកបាយទាំងឡាយ