។​បេ​។​ ​ចិញ្ចឹម​អត្តភាព​ដោយ​ល្ង​ទាំងឡាយ​។​បេ​។​ ​ចិញ្ចឹម​អត្តភាព​ ​ដោយ​អង្ករ​ទាំងឡាយ​។​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ទំពាស៊ី​អង្ករ​ខ្លះ​ ​ទំពាស៊ី​ចុងអង្ករ​ខ្លះ​ ​ផឹកទឹក​អង្ករ​ខ្លះ​ ​បរិភោគ​នំ​ ​ដែល​ធ្វើ​ពី​អង្ករ​ច្រើនយ៉ាង​ខ្លះ​។​ ​ម្នាល​សារីបុត្ត​ ​ចំណែក​តថាគត​ ​ធ្លាប់​អាស្រ័យ​អាហារ​ ​ចំពោះ​អង្ករ​តែមួយ​គ្រាប់​ ​ប៉ុណ្ណោះ​។​ ​ម្នាល​សារីបុត្ត​ ​អ្នក​ប្រហែលជា​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​ ​អង្ករ​ក្នុង​សម័យ​នោះ​ ​ជា​អង្ករ​ធំៗ​ទេ​ដឹង​។​ ​ម្នាល​សារីបុត្ត​ ​ដំណើរ​នុ៎ះ​ ​អ្នក​មិន​គួរ​យល់ឃើញ​យ៉ាងនេះ​ឡើយ​។​ ​ព្រោះថា​ ​អង្ករ​ក្នុង​កាល​ឥឡូវនេះ​ ​មាន​ទំហំ​ប៉ុនណា​ ​ក្នុង​កាលនោះ​ ​ក៏​មាន​ទំហំ​ប៉ុណ្ណោះ​ដែរ​។​ ​ម្នាល​សារីបុត្ត​ ​កាលដែល​តថាគត​នោះ​ ​អាស្រ័យ​អាហារ​ចំពោះតែ​អង្ករ១គ្រាប់​ ​កាយ​ក៏​ដល់​នូវ​ភាវៈ​ស្គាំងស្គម​ ​ហួសប្រមាណ​។​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​ ​អវយវៈ​តូច​ធំ​ ​របស់​តថាគត​ ​ក៏ដូចជា​ថ្នាំង​វល្លិ៍​ ​ឈ្មោះ​អសីតិ​កៈ​ ​ឬ​ថ្នាំង​វល្លិ៍​កា​លា​ ​។​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​ ​ទ្រគាក​របស់​តថាគត​។​បេ​។​ ​ដូចជា​ជើង​សត្វ​ឱដ្ឋ​។​ ​ព្រោះតែ​អាហារ​តិច​នោះ​ឯង​ ​ឆ្អឹងខ្នង​របស់​តថាគត​។​បេ​។​ ​ដូចជា​ខ្សែ​ដែលគេ​វេញ​។​ ​ដូចជា​បង្កង់​នៃ​សាលា​ចាស់​។​បេ​។​ ​ដូចជា​
ថយ | ទំព័រទី ៣០២ | បន្ទាប់