កំពេញទឹក ដែលជ្រៅខូងចុះទៅ។បេ។ ដូចជាផ្លែរនោងព្រៃ។បេ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា និងស្ទាបស្បែកពោះ។បេ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងបន្ទោបង់នូវវច្ចៈក្តី។បេ។ ម្នាលសារីបុត្ត តថាគតនោះ កាលធ្វើកាយនោះឯង ឲ្យបានស្រួល។បេ។ ឯរោមទាំងឡាយ មានគល់ស្អុយ ក៏ជ្រុះចេញចាកកាយ ព្រោះហេតុតថាគតមានអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគត មិនបានត្រាស់ដឹងគុណវិសេស គឺញាណទស្សនៈ ជាគុណធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយសេចក្តីប្រតិបត្តិដ៏ប្រសើរ ជាអំពើដែលគេធ្វើតាមបានដោយកម្រនោះទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះហេតុ (តថាគត) មិនទាន់បានត្រាស់ដឹងនូវបញ្ញាដ៏ប្រសើរនេះឯង អរហត្តមគ្គបញ្ញាណា ដែលតថាគតបានត្រាស់ដឹងហើយ អរហត្តមគ្គបញ្ញានោះ ជាបញ្ញាដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វអ្នកធ្វើតាមនោះ ឲ្យអស់ទៅនៃវដ្តទុក្ខ ដោយប្រពៃបាន។
[១៨៧] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះសង្សារ គឺការអន្ទោលទៅ (ច្រើនជាតិ)។ ម្នាលសារីបុត្ត សង្សារណា ដែលតថាគតមិនធ្លាប់អន្ទោលទៅ ដោយកាលវែងនេះ វៀរលែងតែទេវលោកឈ្មោះសុទ្ធាវាសទាំងឡាយចេញ សង្សារនុ៎ះឯង បុគ្គល