មិនងាយរកបានឡើយ ម្នាលសារីបុត្ត ព្រោះថា បើតថាគតអន្ទោលទៅកាន់ទេវលោកឈ្មោះសុទ្ធាវាស តថាគត មិនបានមកកាន់កាមលោកនេះទៀតទេ។
[១៨៨] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះការកើតឡើង (ច្រើនជាតិ)។ ម្នាលសារីបុត្ត ការកើតឡើងណា ដែលតថាគតមិនធ្លាប់កើត ដោយកាលវែងនេះ វៀរលែងតែទេវលោកឈ្មោះ សុទ្ធាវាស ទាំងឡាយចេញ ការកើតឡើងនុ៎ះឯង បុគ្គលមិនងាយរកបានទេ ម្នាលសារីបុត្ត ព្រោះថា បើតថាគតទៅកើតក្នុងទេវលោក ឈ្មោះសុទ្ធាវាស តថាគត មិនបានមកកាន់កាមលោកនេះទៀតទេ។
[១៨៩] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះអាវាស គឺការនៅ (ច្រើនកន្លែង)។ ម្នាលសារីបុត្ត អាវាសណា ដែលតថាគតមិនធ្លាប់នៅហើយ ដោយកាលវែងនេះ វៀរលែងតែ សុទ្ធាវាសទេវលោក ទាំងឡាយចេញ អាវាសនុ៎ះឯង បុគ្គលមិនងាយរកបានទេ ម្នាលសារីបុត្ត ព្រោះថា បើតថាគតនៅក្នុងសុទ្ធាវាសទេវលោក តថាគត មិនបានមកកាន់កាមលោកនេះទៀតទេ។