អ្នកផង កាលពោលដោយប្រពៃ ចំពោះបុគ្គលនោះ គួរពោលចំពោះតថាគតហ្នឹងឯងថា សត្វមានធម៌មិនវង្វេងទេ កើតឡើងក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។
[១៩៣] សម័យនោះឯង ព្រះនាគសមាលៈ ដ៏មានអាយុ កំពុងព័ត (បក់) ថ្វាយព្រះមានព្រះភាគ អំពីខាងក្រោយព្រះមានព្រះភាគ។ លំដាប់នោះ ព្រះនាគសមាលៈ ដ៏មានអាយុ បានក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ មិនដែលមានសោះ បពិត្រព្រះអង្គដ៏ចំរើន មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គស្តាប់ធម្មបរិយាយនេះហើយ ក៏ព្រឺព្រួចរោម បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះដូចម្តេច។ ព្រះអង្គត្រាស់ថា ម្នាលនាគសមាលៈ បើដូច្នោះ អ្នកចូរចាំទុកនូវធម្មបរិយាយនេះចុះ ឈ្មោះថា លោមហំសនបរិយាយ។ លុះព្រះមានព្រះភាគ ត្រាស់ព្រះសូត្រនេះចប់ហើយ នាគសមាលៈ ដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។

ចប់ មហាសីហនាទសូត្រ ទី២។