មហា​ទុក្ខក្ខន្ធ​សូត្រ​ ​ទី៣​


 ​[​១៩៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតវ័ន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ក្នុង​ពេលព្រឹក​ព្រហាម​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​គិត​គ្នា​ ​យ៉ាងនេះ​ថា​ ​ការ​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី​ ​(​នេះ​)​ ​ក៏​នៅព្រឹកពេក​ណាស់​ ​បើ​ដូច្នោះ​ ​គួរតែ​ពួក​យើង​ ​ឈៀង​ចូល​ទៅ​ឯ​អារាម​របស់​ពួ​ក​បរិ​ព្វា​ជ​ក​អន្យតិរ្ថិយ​សិន​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ចូល​ទៅ​ឯ​អារាម​របស់​បរិ​ព្វា​ជ​ក​អន្យតិរ្ថិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ពួ​ក​បរិ​ព្វា​ជ​ក​អន្យតិរ្ថិយ​នោះ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពួ​ក​បរិ​ព្វា​ជ​ក​អន្យតិរ្ថិយ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះសមណគោតម​ ​បញ្ញត្ត​ការកំណត់​ដឹង​ ​នូវ​កាមារម្មណ៍​ទាំងឡាយ​ ​ចំណែកខាង​ពួក​យើង​ ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់